国家 | Cambodia |
---|---|
成立时间 | 2017 |
总部 | Siem Reap province, Cambodia, Chreav commune, Siem Reap, Siem Reap 17256, KH |
电话号码 | |
网站 | http://www.khmertales.com |
http://www.linkedin.com/company/khmernarratedstories | |
员工数 | 0 |
行业 | animation, |
简介 | ប្រវត្តិឆាណែលនិទានរឿងខ្មែរ ជម្រាបសួរបងប្អូនជនរួមជាតិទាំងនៅក្នុង និងក្រៅប្រទេស ដែលគាំទ្រឆាណែលនិទានរឿងខ្មែរទាំងអស់គ្នា។ ថ្ងៃនេះខ្ញុំបាទស្រេង បញ្ញា, អ្នកនិពន្ធ និងអ្នកគំនូរជីវចលនៅក្នុងឆាណែលនិទានរឿងខ្មែរ, មានមោទនភាពសូមចែករំលែកនូវបទពិសោធន៍ និងប្រវត្តិមួយចំនួនទាក់ទងនឹងបុព្វហេតុមួយចំនួនក្នុងការបង្កើត ឆាណែលនិទានរឿងខ្មែរនេះឡើងដូចខាងក្រោម៖ ១) ចំណង់នៃការបង្កើតគំនូរជីវចលនិទានរឿងខ្មែរ កាលដែលខ្ញុំនៅតូច ខ្ញុំចូលចិត្តគូររូបជាសាច់រឿង, តែងកំណាព្យ, និពន្ធរឿង និងអានរឿងប្រលោមលោកបរទេស។ ខ្ញុំតែងតែស្រមៃឃើញថាគំនូររបស់ខ្ញុំចេះដើរ។ ខ្ញុំបានយកទូរស័ព្ទដៃមកថតគំនូរនិមួយៗដើម្បីអោយមើលទៅមានចលនា។ ខ្ញុំក៏តែងតែស្រមៃថា កាលដែលខ្ញុំនៅពីតូច ខ្មែរមានតុក្តតាដែលបង្កើតឡើងដោយខ្លួនឯង ព្រោះកាលដែលខ្ញុំនៅពីតូច ប្រទេសយើងគ្មានអ្នកបង្កើតគំនូរជីចលទេ។ ខ្ញុំតែងតែស្រមៃថា តុក្តតាប្រភេទនេះ នឹងមានអ្នកធ្វើ តែគ្មានទេ រហូតមកដល់ខ្ញុំធំឡើងទើបខ្ញុំចាប់ផ្តើមរៀនធ្វើតុក្តតា។ ២) ការរៀនបង្កើតតុក្តតាដោយខ្លួនឯង ខ្ញុំចាប់អារម្មណ៍រៀនបង្កើតតុក្តតានេះតាំពីតូច តែខ្ញុំមិនដែលមានអ្នកបង្ហាត់បង្ហាញទាល់តែសោះ រហូតដល់ថ្ងៃមួយខ្ញុំស្វែងរកវីដេអូរៀនសរសេរកូដហ្គេម តែបែរជាឃើញមេរៀនបង្កើតតុក្តតានេះឡើង ព្រោះការធ្វើហ្គេម និងតុក្តតាជាទូទៅមានទំនាក់ទំនងនឹងគ្នា ជាពិសេសការរចនាតួរអង្គ។ ៣) បុព្វហេតុនៃការបង្កើតតុក្តតាដែលប្លែកពីគេ ថ្ងៃមួយឆាណែលរឿងព្រេង ខ្មែររបស់ប្អូនខ្ញុំមានបញ្ហាដោយសារមានជនខិលខូចមួយចំនួន។ ហើយត្រូវបានផ្អាកដំណើរការអស់ជាច្រើនខែ។ ខ្ញុំនិងប្អូនក៏បានគិតថា រកវិធីសាស្រ្តថ្មីក្នុងការនិទានរឿង។ ខ្ញុំចាប់ផ្តើមគូររូបដាក់ក្នុងរឿងនិទានរបស់ប្អូនខ្ញុំ។ ហើយបងប្អូនប្រហែលជាបានដឹងប្រសិនបើបងប្អូនជាអ្នកតាមដាន ឆាណែលរឿង ព្រេងខ្មែរតាំងពីដំបូង។ រឿងដំបូងដែលខ្ញុំគូររូបតាមសាច់រឿងគឺរឿង ខ្មោចអ្នកតា បន្ទាប់មកមានរឿងជាបន្តបន្ទាប់ ដូចជារឿងខ្មោចលងអ្នកលក់សាច់ជ្រូក។ ៤) តុក្តតាដំបូង រហូតដល់ថ្ងៃមួយ ខ្ញុំបាទក៏នឹងឃើញថា ចុះបើធ្វើតុក្តតា? ខ្ញុំក៏សាកល្បងធ្វើតុក្តតាដំបូង នោះគឺរឿង ខ្មោចអ្នកតា បន្ទាប់មករឿងខ្មោចទាហ៊ានលង និងរឿងបន្តបន្ទាប់ទៀត រហូតដល់រឿង ខ្មោចលងអ្នកលក់សាច់ជ្រូក ទើបខ្ញុំប្តូរឈ្មោះឆាណែល ពី ចំណេះដឹងខ្មែរ ទៅជា និទានរឿងខ្មែរ។ ៥) ហេតុអ្វីនិទានរឿងខ្មែរ មិនមិនមែន រឿងនិទានខ្មែរ? ដូចដែលបានរៀបរាប់ខាងលើ ឆាណែលនិទានរឿងខ្មែរ មានបំណងបង្កើតស្នាដៃថ្មី ប្លែក និងមានតែមួយ។ ហេតុនេះឈ្មោះនេះត្រូវបានត្រលប់ពីមនុស្ស |